ហេតុការណ៍អំពីអ្នកបើកបរវ័យក្មេង
- មនុស្សអាយុពី 18 ទៅ 25 ឆ្នាំ តំណាងតែ 10 ភាគរយប៉ុណ្ណោះនៃអ្នកកាន់ប័ណ្ណបើកបររដ្ឋវិចថូរៀ ប៉ុន្តែពួកគេ បង្កើត 18 ភាគរយនៃអ្នកដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរចរណ៍ (ឆ្នាំ 2019)។
- អ្នកបើកបរវ័យក្មេងទំនងជាប៉ាន់ប្រមាណហួសហេតុ ពីកម្រិតនៃសមត្ថភាពរបស់ពួកគេ ហើយទំនងជាមិនជឿថា ពួកគេអាចនឹងទទួលរងនូវការបុករថយន្តទេ។
- ពេលវេលាគ្រោះថ្នាក់ខ្ពស់បំផុតសម្រាប់អ្នកកាន់ប័ណ្ណបើកបរដាក់ផ្លាកអក្សរ P គឺក្នុងអំឡុង 6-12 ខែដំបូង ដែលពួកគេមានអាជ្ញាបណ្ណបើកបរបស់ខ្លួន។
មូលហេតុដែលអ្នកបើកបរវ័យក្មេង និងថ្មីថ្មោងទំនងជាទទួលរងនូវការបុករថយន្តគឺស្មុគស្មាញ។ ក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាល អ្នកមានតួនាទីសំខាន់ក្នុងការជួយរៀបចំកូនរបស់អ្នកដើម្បីបើកបរតែឯង។ ពេលវេលាល្អបំផុតដើម្បី ធ្វើដូចនេះ គឺនៅពេលដែលពួកគេកំពុងរៀនបើកបរ។
ការបើកបរនៅពេលយប់
ពេលវេលាគ្រោះថ្នាក់បំផុតក្នុងការបើកបរ បន្ទាប់ពីបុគ្គលម្នាក់បានទទួលអាជ្ញាបណ្ណរបស់ពួកគេគឺក្នុងអំឡុង 3-6 ខែដំបូង។ ហានិភ័យកាន់តែខ្ពស់ នៅពេលបើកបរពេលយប់។ នៅពេលបើកបរចាប់ពីម៉ោង 10 យប់ ដល់ម៉ោង 6 ព្រឹក អ្នកបើកបរវ័យក្មេងដំបូងទំនងជាទទួលរងនូវការបុករថយន្តមានរបួសដល់ស្លាប់ ឬធ្ងន់ធ្ងរប្រាំពីរដងច្រើនជាងអ្នកបើកបរ ដែលមានបណ្ណបើកបរពេញលេញ។
ហេតុអ្វីបានជាការបើកបរនៅពេលយប់ មានគ្រោះថ្នាក់កាន់តែច្រើន?
- ភាពមើលឃើញត្រូវបានកាត់បន្ថយនៅពេលយប់ ក៏ដូចគ្នានឹងពេលវេលាដែលយើងត្រូវទទួលស្គាល់ និងឆ្លើយតបចំពោះគ្រោះថ្នាក់ដែលអាចកើតមាននោះដែរ។
- ពិធីសង្គមភាគច្រើនកើតឡើងនៅពេលយប់ ដូច្នេះឱកាសអស់កម្លាំងក៏មានរឹតកាន់តែខ្លាំង។ ការបើកបរក្នុង ពេលកំពុងហត់នឿយ អាចមានគ្រោះថ្នាក់ដូចគ្នានឹងការបើកបរក្នុងពេលស្រវឹងដែរ។
- អ្នកបើកបរវ័យក្មេងលំអៀងទៅរកការបើកបរកម្សាន្ត ដោយគ្មានទិសដៅក្នុងគំនិតឡើយ។ ភាគច្រើននៃការបើកបរ បែបនេះ ច្រើនតែកើតឡើងនៅពេលយប់ និងជាមួយអ្នកដំណើរដទៃទៀតនោះដែលបង្កើនឱកាសនៃការរំខានដែរ។
- វាជាការសំខាន់ដែលត្រូវចងចាំថា ពួកគេកំពុងបើកបរនៅលើផ្លូវផ្នល់ ជាមួយអ្នកផ្សេងទៀតដែលអស់កម្លាំង ឬស្រវឹង។
គន្លឺះជំនួយសម្រាប់ឪពុកម្តាយ
តើអ្នកអាចធ្វើអ្វីបានខ្លះ?
ការរៀនបើកបររថយន្ត គឺជាដំណើរមួយដែលបន្តឥតឈប់ឈរ។ ទោះបីជាអ្នកបើកបរដែលទើបតែមានបណ្ណបើកបរថ្មីថ្មោង មានជំនាញក្នុងការបើកបររថយន្តក៏ដោយ ពួកគេនឹងត្រូវបើកបរដោយខ្លួនឯងជាលើកដំបូង ដោយគ្មាននរណាម្នាក់ណែនាំ ពួកគេ ក្នុងការធ្វើសេចក្តីសម្រេចរបស់ពួកគេ។
ការធ្វើសេចក្តីសម្រេចរបស់ពួកគេ នឹងអភិវឌ្ឍក្នុងរយៈពេលបួនឆ្នាំរបស់ពួកគេក្នុងភាពជាអ្នកបើកបរដាក់ផ្លាកអក្សរ P។ ពួកគេនឹងនៅតែរៀនធ្វើការសម្រេចចិត្ត អំពីល្បឿនដែលត្រូវបើកបរក្នុងស្ថានភាពជាក់លាក់ ឬវិធីដោះស្រាយជាមួយ អ្នកដំណើរដែលរំខាន។ ការធ្វើការវិនិច្ឆ័យត្រឹមត្រូវ និងមានសុវត្ថិភាពត្រូវការពេលវេលា ភាពចាស់ទុំ និងបទពិសោធន៍។
ទោះបីជាកូនរបស់អ្នកមានអាយុលើសពី 18 ឆ្នាំក៏ដោយ អ្នកនៅតែជាអ្នកមានឥទ្ធិពលដ៏សំខាន់លើពួកគេដដែល។
មានវិធីមួយចំនួន ដែលឪពុកម្តាយអាចជួយកាត់បន្ថយហានិភ័យនៃការបុករថយន្ត៖
- ត្រូវដឹងអំពីការដាក់កំហិតដែលអ្នកបើកបរស្ថិតក្រោមរយៈពេលសាកល្បង (អ្នកបើកបរដាក់ផ្លាកអក្សរ P) ចាំបាច់ត្រូវអនុវត្ត និងលើកទឹកចិត្តអ្នកបើកបរថ្មីថ្មោងរបស់អ្នកឱ្យអនុវត្តតាម។
- ជួយកូនអ្នកបង្កើតយុទ្ធសាស្ត្រមួយចំនួន ក្នុងករណីដែលពួកគេធ្លាប់ទទួលសម្ពាធពីមិត្តភក្តិឱ្យធ្វើអ្វីខុស។ ការផាកពិន័យ និងការដាក់ពិន័យ គឺជាការជម្រុញទឹកចិត្តដ៏ល្អសម្រាប់ការធ្វើអ្វីដែលត្រឹមត្រូវ។ ប្រសិនបើ អ្នកបើកបរស្ថិតក្រោមរយៈពេលសាកល្បង ដាក់ផ្លាកអក្សរ P1 ត្រូវបានចាប់ជាមួយអ្នកដំណើរដែលជាមិត្តភក្តិ ច្រើនជាងម្នាក់ ពួកគេនឹងត្រូវបានផាកពិន្ទុ 3 និងពិន័យជាទឹកប្រាក់ $496។ ស្វែងយល់បន្ថែមអំពីការពិន័យ នៅលើគេហទំព័រ VicRoads។
- ជួយកូនរបស់អ្នកក្នុងការជ្រើសរើស និងទិញរថយន្តដែលមានសុវត្ថិភាព។ អ្នកបើកបរដាក់ផ្លាកអក្សរ P ជារឿយៗ មានរថយន្តចាស់ ដែលមិនត្រូវសមនឹងលក្ខណៈសុវត្ថិភាពសំខាន់ៗ។ រថយន្តដែលមានសុវត្ថិភាព អាចបញ្ឈប់ការ បុករថយន្តពីការកើតមានឡើង ឬកាត់បន្ថយការរងរបួសនៅពេលមានការបុករថយន្ត។ ស្វែងរករថយន្តដែលមាន សុវត្ថិភាពក្នុងតម្លៃណាមួយ នៅលើគេហទំព័រតើរថយន្តរបស់អ្នកមានសុវត្ថិភាពយ៉ាងណាដែរ។
- ចរចាច្បាប់មូលដ្ឋាន មុនពេលពួកគេទទួលបានអាជ្ញាបណ្ណបើកបរស្ថិតក្រោមរយៈពេលសាកល្បងរបស់ពួកគេ។ ឧទាហរណ៍ អ្នកបើកបរថ្មីថ្មោងរបស់អ្នក អាចបើកបររថយន្តគ្រួសារបាន ដរាបណាដែលពួកគេបិទទូរស័ព្ទដៃ របស់ពួកគេ ឬកំណត់មុខងារទូរស័ព្ទរបស់ពួកគេកុំឱ្យមានការរំខានប៉ុណ្ណោះ។
- ពិភាក្សាពីការរំពឹងទុករបស់អ្នក ដូចជាមិនត្រូវបើកបរលឿន បើកបរជាមួយអ្នកដំណើរ ឬបើកបរនៅពេលយប់ជ្រៅ ជាពិសេសប្រសិនបើពួកគេបើកបររថយន្តគ្រួសារ ឬអ្នកបានបង់ថ្លៃរួច ឬជួយបង់ថ្លៃរថយន្តរបស់ពួកគេ។
- បន្តផ្តល់ការត្រួតពិនិត្យ ជាពិសេសសម្រាប់ការបើកបរពេលយប់ និងការបើកបរជាមួយអ្នកដំណើរ។
ការជួយអ្នកបើកបរដាក់ផ្លាកអក្សរ P របស់អ្នក ឱ្យបានញឹកញាប់
នៅពេលកូនរបស់អ្នកមានអាជ្ញាបណ្ណរបស់ពួកគេ ការរៀនសូត្រនឹងមិនឈប់ត្រឹមនោះទេ។ អ្នកនៅតែមានតួនាទីដ៏សំខាន់ ដដែល។ ដោយការបន្តផ្តល់ការណែនាំ និងការត្រួតពិនិត្យ អ្នកអាចជួយធ្វើឱ្យពួកគេមានសុវត្ថិភាពនៅលើផ្លូវថ្នល់។
តើអ្នកអាចជួយបានដូចម្តេចដែរ?
- កន្លែងណាដែលអាចធ្វើទៅបាន ក្នុងអំឡុងពេល 3-6 ខែដំបូងនៃការបើកបរស្ថិតក្រោមរយៈពេលសាកល្បង សូមព្យាយាមបើកបរជាមួយពួកគេនៅពេលយប់ (រវាងម៉ោង 10 យប់ និងម៉ោង 6 ព្រឹក)។ ទោះបីនេះអាចជា ការលំបាកក្តី វានឹងមានន័យថាពួកគេនឹងមានសុវត្ថិភាពជាងមុនក្នុងពេលឥឡូវនេះ និងទៅអនាគត។
- លើកទឹកចិត្តឱ្យពួកគេទុករថយន្តនៅផ្ទះ ហើយធ្វើដំណើរតាមការជញ្ជូនសាធារណៈទៅកាន់ពិធីសង្គមនានា។ វាជាការងាយស្រួលក្នុងការធ្វើការសម្រេចចិត្តល្អឱ្យបានមុនពេល ជាជាងយឺតពេល នៅពេលអ្វីដែលពួកគេចង់ ធ្វើនោះគឺដើម្បីឱ្យបានទៅដល់ផ្ទះ។
- ប្រសិនបើពួកគេបើកបរ - វាមិនមានផលប៉ះពាល់អ្វីទេក្នុងការផ្តល់ជម្រើសមួយផ្សេងទៀតដល់ពួកគេ ក្នុងករណី ដែលពួកគេមានអារម្មណ៍ថា មិនមានសុវត្ថិភាពក្នុងការបើកបរទៅផ្ទះ។ សូមឱ្យពួកគេបានដឹងថាឡានតាក់ស៊ី របស់ម្តាយ និងឪពុក ឬអ្នកថែទាំនៅតែអាចរកបាន ឬត្រូវប្រាកដថាពួកគេ មានប្រាក់បន្ថែមសម្រាប់ការធ្វើដំណើរ តាមឡានតាក់ស៊ី ឬការជិះរួមគ្នា។
ស្វែងយល់បន្ថែមនៅលើគេហទំព័រ VicRoads